អង្គការមូលនិធិសង្គហសិក្សា ខៀវ ស៊ីណា ជា ចាន់តូ Khiev Sina Chea Chanto Study Foundation

ចូលរួមលើកស្ទួយអក្សរសាស្ត្រខ្មែរ ភាសាបាលី សំស្ក្រឹត ទស្សនវិជ្ជា វប្បធម៌ និងសាសនា តាមរយៈការឧបត្ថម្ភការសិក្សា និងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសព្រះសង្ឃ។ Promoting Khmer literature, Pali, Sanskrit, philosophy, culture and religion by supporting study and training, especially for Buddhist monks.

Portrait of a founder of the foundation
Portrait of a founder of the foundation
ស្ថាបនិកអង្គការOur founders

អំពីយើងAbout us

អង្គការមូលនិធិសង្គហសិក្សា ខៀវ ស៊ីណា ជា ចាន់តូ (ស.ស.ណ.ត) គឺជាអង្គការមិនមែនរដ្ឋាភិបាល មិនស្វែងរកប្រាក់ចំណេញ មិនប្រកាន់ពូជសាសន៍ និងមិនប្រកាន់និន្នាការនយោបាយ ដែលមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ។ The Khiev Sina Chea Chanto Study Foundation (S.C.S.F) is a non-governmental, non-profit organization based in Phnom Penh. It is impartial and politically neutral, and it does not discriminate by ethnicity.

គោលបំណងObjective

អង្គការមូលនិធិសង្គហសិក្សា ខៀវ ស៊ីណា ជា ចាន់តូ មានគោលបំណងចូលរួមស្ទួយអក្សរសាស្ត្រខ្មែរ ភាសាបាលី សំស្ក្រឹត ទស្សនៈវិជ្ជា វប្បធម៌ និងសាសនា តាមរយៈសកម្មភាពដែលពាក់ព័ន្ធ និងឧបត្ថម្ភលើការសិក្សា និងបណ្តុះបណ្តាលធនធានមនុស្ស ដោយផ្តោតជាពិសេសចំពោះព្រះសង្ឃក្នុងផ្នែកអក្សរសាស្ត្រខ្មែរ ភាសាបាលី សំស្ក្រឹត ទស្សនៈវិជ្ជា វប្បធម៌ និងសាសនា ។ The foundation aims to help uplift Khmer literature, Pali, Sanskrit, philosophy, culture and religion through related activities and by supporting study and human-resource training, with a special focus on Buddhist monks in these fields.

គោលដៅVision

អង្គការមូលនិធិសង្គហសិក្សា ខៀវ ស៊ីណា ជា ចាន់តូ បង្កើតឡើងក្នុងគោលដៅមនុស្សធម៌សុទ្ធសាធ ដោយផ្តួចផ្តើមគំនិតសប្បុរសធម៌សម្រាប់ជួយដល់សមាជិកក្នុងសហគមន៍ និងជាពិសេសព្រះសង្ឃ តាមរយៈការឧបត្ថម្ភលើការសិក្សា ការផ្គត់ផ្គង់សម្ភារៈសិក្សាចាំបាច់ផ្សេងទៀត ការផ្សព្វផ្សាយ ការផ្តល់សេវារដ្ឋបាល ការគ្រប់គ្រង ការអប់រំ និងចូលរួមផ្តល់វគ្គបណ្តុះបណ្តាលមួយចំនួនពាក់ព័ន្ធ ដើម្បីចូលរួមស្ទួយអក្សរសាស្ត្រខ្មែរ ភាសាបាលី សំស្ក្រឹត ទស្សនៈវិជ្ជា វប្បធម៌ និងសាសនា ។ Founded on purely humanitarian goals, the foundation inspires generosity to help members of the community, and Buddhist monks in particular. It does this through study support, essential learning materials, outreach, administrative services, management, education and related training courses, all to help uplift Khmer literature, Pali, Sanskrit, philosophy, culture and religion.

Foundation emblem: a monk in a saffron robe reading a palm-leaf manuscript, inside blue, saffron and red rings with the name in Khmer and English

អត្តសញ្ញាណIdentity

និមិត្តសញ្ញារបស់យើងOur emblem

និមិត្តសញ្ញារបស់អង្គការឆ្លុះបញ្ចាំងពីបេសកកម្មរបស់យើង ក្នុងការលើកស្ទួយការសិក្សា និងថែរក្សាមរតកអក្សរសាស្ត្រខ្មែរ និងព្រះពុទ្ធសាសនា។ Our emblem reflects our mission: supporting study and preserving Cambodia's literary and Buddhist heritage.

  • ព្រះសង្ឃកំពុងសិក្សាសាស្ត្រាស្លឹករឹតA monk studying a palm-leaf manuscript

    តំណាងឱ្យការសិក្សា និងការថែរក្សាចំណេះដឹងពីបុរាណ ដូចជាអក្សរសាស្ត្រខ្មែរ ភាសាបាលី និងសំស្ក្រឹត ដែលជាបេះដូងនៃបេសកកម្មរបស់អង្គការ។Learning and the preservation of ancient knowledge (Khmer literature, Pali and Sanskrit), which is at the heart of our mission.

  • ចីវរពណ៌លឿងទុំThe saffron robe

    តំណាងឱ្យព្រះពុទ្ធសាសនា និងព្រះសង្ឃ ដែលអង្គការផ្តោតការគាំទ្រជាពិសេស។Buddhism, and the monks the foundation especially supports.

  • រង្វង់ពណ៌ខៀវ លឿង និងក្រហមBlue, saffron and red rings

    ពណ៌ខៀវ និងក្រហមរំលឹកដល់ទង់ជាតិកម្ពុជា ហើយពណ៌លឿងតំណាងឱ្យព្រះពុទ្ធសាសនា ដែលរួមគ្នាឆ្លុះបញ្ចាំងពីជាតិ និងសាសនា។Blue and red echo the Cambodian flag, and saffron stands for Buddhism: nation and religion together.

  • ឈ្មោះជាភាសាខ្មែរ និងអង់គ្លេសThe name in Khmer and English

    បង្ហាញពីអត្តសញ្ញាណខ្មែរ និងការបើកចំហចំពោះកិច្ចសហការជាមួយដៃគូទូទាំងពិភពលោក។A Khmer identity that is open to working with partners around the world.

សកម្មភាពរបស់យើងWhat we do

  • ឧបត្ថម្ភការសិក្សាStudy support

    ឧបត្ថម្ភដល់ការសិក្សារបស់ព្រះសង្ឃ និងសិស្សានុសិស្ស។Financial support for the studies of monks and students.

  • សម្ភារសិក្សាLearning materials

    ផ្គត់ផ្គង់សម្ភារសិក្សាចាំបាច់ផ្សេងៗ។Essential books and study materials.

  • វគ្គបណ្តុះបណ្តាលTraining courses

    រៀបចំ និងចូលរួមវគ្គបណ្តុះបណ្តាលពាក់ព័ន្ធ។Organizing and taking part in related training courses.

  • ផ្សព្វផ្សាយOutreach

    ផ្សព្វផ្សាយអក្សរសាស្ត្រខ្មែរ ភាសាបាលី សំស្ក្រឹត ទស្សនវិជ្ជា វប្បធម៌ និងសាសនា។Sharing Khmer literature, Pali, Sanskrit, philosophy, culture and religion.

គម្រោងProject

មូលនិធិអប់រំសីហនុរាជSihanouk Raja Education Fund

គម្រោង «មូលនិធិអប់រំសីហនុរាជ» ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ក្នុងពិធីសម្ពោធអង្គការមូលនិធិសង្គហសិក្សា ខៀវ ស៊ីណា ជា ចាន់តូ។ The Sihanouk Raja Education Fund was officially launched at the foundation's inauguration ceremony.

Preah Sihanouk Raja Buddhist University logo
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ Preah Sihanouk Raja Buddhist University
Ceremony banner: inauguration of the foundation and launch of the Sihanouk Raja Education Fund
ពិធីសម្ពោធ និងដាក់ឱ្យដំណើរការគម្រោងInauguration and project launch

ព្រឹត្តិការណ៍Events

  • Portrait of the foundation's founder
    ស្ថាបនិកអង្គការមូលនិធិសង្គហសិក្សាFounder of the Study Foundation
  • Guests in white paying respects with joined palms during the inauguration ceremony
    ពិធីសម្ពោធអង្គការFoundation inauguration ceremony

គណៈកម្មការប្រតិបត្តិExecutive Committee

អង្គការដឹកនាំដោយសន្និបាត និងគណៈកម្មការប្រតិបត្តិ ដែលមានអាណត្តិ ២ឆ្នាំ។ The foundation is governed by its General Assembly and an Executive Committee elected for two-year terms.

ប្រធានPresident
ខៀវ ស៊ីណាKhiev Sina
អនុប្រធានVice President
វី សុវិជ្ជា
អនុប្រធានVice President
[—]
ប្រធានហិរញ្ញវត្ថុHead of Finance
[—]
ប្រធានរដ្ឋបាលHead of Administration
[—]

សមាជិកភាពMembership

ប្រជាពលរដ្ឋទាំងពីរភេទ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ អាចដាក់ពាក្យជាលាយលក្ខណ៍អក្សរ ដើម្បីចូលជាសមាជិក។ Anyone aged 18 or over may apply in writing to become a member.

  • សមាជិកស្ថាបនិកFounding members

    អ្នកដែលបានលះបង់កម្លាំងកាយ ចិត្ត សម្ភារ និងថវិកា ក្នុងការបង្កើតអង្គការ។Those who gave their effort, materials and funds to establish the foundation.

  • សមាជិកសកម្មActive members

    អ្នកដែលចូលរួមយ៉ាងសកម្មគ្រប់សកម្មភាពរបស់អង្គការ។Those who take an active part in the foundation's work.

  • សមាជិកកិត្តិយសHonorary members

    សប្បុរសជនដែលឧបត្ថម្ភសម្ភារ ឬថវិកា ដោយមិនទាមទារផលប្រយោជន៍វិញ។Benefactors who donate materials or funds and ask for nothing in return.

ទំនាក់ទំនងContact

ទីស្នាក់ការកណ្តាលHeadquarters
ផ្ទះលេខ ៥៨+៦០E0 ភូមិ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ No. 58+60E0, Village 7, Sangkat Chaktomuk, Khan Daun Penh, Phnom Penh
អ៊ីមែលEmail
info@example.org
ទូរស័ព្ទPhone
+855 00 000 000